ប្រវត្តិនៃក្រុមហ៊ុន លី ហួរ អ៊ិនសួរេន ម.ក

ក្រុមហ៊ុន លី ហួរ អ៊ិនសួរេន ម.ក ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០១៧។   ដោយទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិការអាជីវកម្មធានារ៉ាប់រងទូទៅ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ដែលមានដើមទុនចុះបញ្ជីសរុប ចំនួន ១០.៣១៧.០០០,០០ លានដុល្លារអាមេរិក និងបានចាប់ផ្តើមបើកដំណើរការជាផ្លូវការនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨។  លី ហួរ អ៊ិនសួរេន ម.ក ត្រូវបានបង្កើតឡើងដោយ អ្នកឧកញ៉ា លី ហួរ និងក្រុមគ្រួសារ។

យើងជឿជាក់ថា  ចំណុចដ៏សំខាន់ខាងក្រោមនេះ  គឺជាចំណុចដ៏ជោគជ័យក្នុងការប្រកួតប្រជែងជាមួយដៃគូអាជីវកម្មក្នុងវិស័យធានារ៉ាប់រង៖

  • ក្រុមហ៊ុនមេ លី ហួរ គ្រុបទទួលបានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា  គឺដោយសារប្រកាន់ខ្ជាប់នូវ ភាពស្មោះត្រង់ និង សច្ចៈភាព
  • ការផ្តល់ទំនុកចិត្ត  និងសុវត្ថិភាពជូនអតិថិជន  តាមរយៈការផ្តល់ជូននូវកិច្ចសន្យាធានារ៉ាប់រង   ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ ដែលអាចទទួលយកបាន និងការយល់ច្បាស់ពីកិច្ចសន្យា ដើម្បីបំពេញតម្រូវការជូនអតិថិជន ។
  • បុគ្គលិកប្រកបដោយភាពរួសរាយរាក់ទាក់   និងឆ្លើយតបឆាប់រហ័សទៅនឹងតម្រូវការរបស់អតិថិជនជាពិសេសសេវាដោះស្រាយសំណង។
  • គណៈគ្រប់គ្រងមានបទពិសោធន៍ក្នុងវិស័យធានារ៉ាប់រងទូទៅ។
  • ការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការប្រាស្រ័យទាក់ទង  ការទូទាត់សាច់ប្រាក់   ការទូទាត់សំណង    និងការផ្តល់សេវាកម្មតាមតម្រូវការផ្សេងទៀត។
  • ការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏រឹងមាំដោយក្រុមហ៊ុនមេ និងក្រុមហ៊ុនធានារ៉ាប់រងបន្តដែលមានស្ថានភាពហិរញ្ញវត្ថុកម្រិត “A”។
  • លី ហួរ អ៊ិនសួរេន ម.កនឹងបន្តផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកទាំងអស់  ដើម្បីឱ្យពួកគេមានចំណេះដឹងគ្រប់គ្រាន់ និង លើកកំពស់ជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួនប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។