ធានារ៉ាប់រងជំងឺធ្ងន់ធ្ងរ

តើការធានារ៉ាប់រងនេះធានាលើអ្វីខ្លះ ?
អត្ថប្រយោជន៍ធានារ៉ាប់រងទាំងអស់ត្រូវស្ថិតនៅក្រោមកិច្ចសន្យានេះមានដូចជា៖

  1. អត្ថប្រយោជន៍នៃជំងឺធ្ងន់ធ្ងរ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រង ត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជំងឺធ្ងន់ធ្ងរ ដែលអ្នកត្រូវបានធានា ​ បន្ទាប់ពីកំឡុងពេ រង់ចាំ ៩០ ថ្ងៃ ចាប់ពីថ្ងៃដែលចេញបណ្ណសន្យារ៉ាប់រង ក្រុមហ៊ុននឹងបង់ប្រាក់ធានារ៉ាប់រង ១០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងសរុប។ អ្នក (ម្ចាស់ប័ណ្ណសន្យារ៉ាប់រង) នឹងទទួលបាន ១០០% នៃអត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរ ដែលបានបង់ក្រោមប័ណ្ណសន្យារ៉ាប់រងនេះ។
  2. ប្រាក់ឧបត្ថម្ភមន្ទីរពេទ្យយើងនឹងផ្ដល់ប្រាក់ឧបត្ថមប្រចាំថ្ងៃ រហូតដល់ដែនកំណត់អត្ថប្រយោជន៍។
  3. អត្ថប្រយោជន៍បុណ្យសពដោយសារជំងឺធ្ងន់ធ្ងរយើងនឹងផ្ដល់អត្ថប្រយោជន៍បុណ្យសពដោយសារជំងឺធ្ងន់ធ្ងរ ជូនដល់អ្នកទទួល ផលនូវប្រាក់ជាចំនួនដុល។
  4. បញ្ជីជំងឺធ្ងន់ធ្ងរ
    – ជំងឺមហារីកធ្ងន់ធ្ងរ 
    – ជំងឺគាំងបេះដូង 
    – ជំងឺខ្សោយតម្រង់នោមរ៉ាំរ៉ៃ 
    – ជំងឺដាច់សរសៃឈាមខួរក្បាល

តើនរណាខ្លះអាចទិញធានារ៉ាប់រងនេះបាន?

បុគ្គល ដែលមានអាយុចាប់ពី ៣០ថ្ងៃ ដល់៦០ឆ្នាំ។ អាយុបន្តការធានារ៉ាប់រងដល់អាយុ ៦៥ របស់អ្នកត្រូវបានធានារ៉ាប់រង។

ខិតប័ណ្ណ

សូមចុចនៅលើរូបភាពដើម្បីទាញយក