ក្រុមហ៊ុន លី ហួរ អ៊ិនសួរេន ម.ក ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ ២០១៧។ ដោយទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិការអាជីវកម្មធានា
រ៉ាប់រងទូទៅ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៧ ដែលមានដើមទុនចុះបញ្ជីសរុប ចំនួន ៧លានដុល្លារ
អាមេរិក និងបានចាប់ផ្តើមបើកដំណើរការជាផ្លូវការ នៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៨ ។
លី ហួរ អ៊ិនសួរេន ម.ក គឺជាក្រុមហ៊ុនគ្រប់គ្រងដោយភាគទុនិកសញ្ជាតិកម្ពុជា។ ភាគទុនិក របស់ក្រុមហ៊ុនយើងខ្ញុំគឺជាពាណិជ្ជករ
សញ្ជាតិកម្ពុជា ដែលមានកេរ្តិ៍ឈ្មោះល្បី ល្បាញ និងទទួលស្គាល់នៅក្នុងប្រទេសកម្ពុជា ។
យើងជឿជាក់ថា ចំណុចដ៏សំខាន់ខាងក្រោមនេះ គឺជាចំណុចដ៏ជោគជ័យក្នុងការប្រកួតប្រជែងជាមួយដៃគូអាជីវកម្មក្នុងវិស័យធានា
រ៉ាប់រង៖
- ក្រុមហ៊ុនមេ លី ហួរ គ្រុប ទទួលបានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា គឺដោយសារប្រកាន់ខ្ជាប់នូវ ភាពស្មោះត្រង់ និង សច្ចៈភាព ។
- ការផ្តល់ទំនុកចិត្ត និងសុវត្ថភាពជូនអតិថិជន តាមរយៈការផ្តល់ជូននូវកិច្ចសន្យាធានារ៉ាប់រងប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ ដែលអាចអាចទទួលយកបាន និងការយល់ច្បាស់ពីកិច្ចសន្យា ដើម្បីបំពេញតម្រូវការជូនអតិថិជន ។
- បុគ្គលិកប្រកបដោយភាពរួសរាយរាក់ទាក់ និងឆ្លើយតបឆាប់រហ័សទៅនឹងតម្រូវការរបស់អតិថិជនជាពិសេសសេវាដោះស្រាយ
សំណង។ - គណៈគ្រប់គ្រងមានបទពិសោធន៍ក្នុងវិស័យធានារ៉ាប់រងទូទៅ។
- ការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការប្រាស្រ័យទាក់ទង ការទូទាត់សាច់ប្រាក់ ការទូទាត់សំណង និងការផ្តល់សេវាកម្មតាម
តម្រូវការផ្សេងទៀត។ - ការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏រឹងមាំដោយក្រុមហ៊ុនមេ និងក្រុមហ៊ុនធានារ៉ាប់រងបន្តដែលមានស្ថានភាពហិរញ្ញវត្ថុកម្រិត “A”។
- លី ហួរ អ៊ិនសួរេន ម.ក នឹងបន្តការផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកទាំងអស់ ដើម្បីឲ្យពួកគេមានចំណេះដឹងគ្រប់គ្រាន់ និង
លើកកំពស់ជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួនប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។